ព្រឹត្តិការណ៏

  • September 16, 2024
  • cbv admin

ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ 2024៖ ព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់វិស័យធានារ៉ាប់រង

និយ័តករធានារ៉ាប់រងកម្ពុជា បាន​សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមឈ្មួញកណ្តាលធានារ៉ាប់រងកម្ពុជា និងស្ថាប័នធានារ៉ាប់រងផ្សេងៗ បានរៀបចំឡើងនូវកម្មវិធី “ទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៤” ដោយមោទនភាព នៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Techo Terrace (Poy Tamong) ខេត្តព្រះសីហនុ។ និយ័តករធានារ៉ាប់រងកម្ពុជា បាន​សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា សមាគមឈ្មួញកណ្តាលធានារ៉ាប់រងកម្ពុជា និងស្ថាប័នធានារ៉ាប់រងផ្សេងៗ បានរៀបចំឡើងនូវកម្មវិធី “ទិវាធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៤” ដោយមោទនភាព នៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Techo

  • September 16, 2024
  • cbv admin

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.ក (CRBV) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់សេវាថែទាំសុខភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដល់អតិថិជនរបស់ខ្លួន។ CRBV គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជារី (CamRe) និងក្រុមហ៊ុនប៊្លូវេនឈ័រ (BVG)។ វាបានផ្តល់សេវាកម្មគាំទ្រសម្រាប់ការគ្រប់គ្រងការទាមទារសំណងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួនសម្រាប់​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនមិនមែនជាធានារ៉ាប់រង។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់អតិថិជនដែលគ្របដណ្តប់ដោយការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួន។ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2024 ដោយមានអ្នកចូលរួមគួរឱ្យកត់សម្គាល់រួមមាន លោក Suthon Chutiniyomkarn​ ជានាយកប្រតិបត្តិក្រុមហ៊ុន

  • September 16, 2024
  • cbv admin

ក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.ក ចាប់ផ្តើមប្រតិបត្តិការ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រុមហ៊ុនប៊្លូវេនឈ័រនិងក្រុមហ៊ុនធានារ៉ាប់រងបន្តរកម្ពុជា

ក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ គីជាក្រុមហ៊ុនគ្រប់គ្រងសំណងភាគីទីបី (TPA) ដែលទើបបង្កើតឡើងថ្មីនិងបានបើកដំណើរការជាផ្លូវការបន្ទាប់ពីចុះសម្ព័ន្ធភាព រវាងក្រុមហ៊ុនប៊្លូវេនឈ័រ (BVG) ដែលជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេក្នុងប្រទេសថៃ និងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា។ ការបណ្តាក់ទុនរួមគ្នាដ៏សំខាន់នេះត្រូវបានកំណត់ឡើងវិញនូវទិដ្ឋភាពនៃសេវាទាមទារការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់នៅក្នុងប្រទេសកម្ពុជា។ អនុស្សរណៈនៃការយោគយល់គ្នា (MOU) ត្រូវបានចុះហត្ថលេខានៅថ្ងៃទី 17 ខែមីនា ឆ្នាំ 2023 ដែលបង្ហាញពីប្រសិទ្ធភាព និងភាពជាក់លាក់ក្នុងការគ្រប់គ្រងការទាមទារសំណង។ ក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រនឹងប្រើប្រាស់ជំនាញឧស្សាហកម្មនិងបច្ចេកវិទ្យាដ៏ស៊ីជម្រៅសំរាប់ត្រួតត្រាយផ្លូវ ដើម្បីកំណត់នូវស្តង់ដារថ្មីមួយនៃឧត្តមភាពនៅក្នុងទីផ្សារធានារ៉ាប់រងកម្ពុជា។ តំណាងរបស់ក្រុមហ៊ុនប៊្លូវេនឈ័រ (BVG) បានសម្តែងការរំភើបចិត្តចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយកត់សម្គាល់ថា “ភាពជាដៃគូនេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់យើងក្នុងការពង្រីកឥទ្ធិពលនៅទូទាំងអាស៊ីអាគ្នេយ៍ និងជំរុញឧស្សាហកម្មទៅក្នុងវិស័យថ្មីមួយនៃភាពទំនើបនៃបច្ចេកវិទ្យាធានារ៉ាប់រង។ យើងមានសេចក្តីរំភើបរីករាយក្នុងការអនុវត្តដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា និងបង្កើនគុណភាពនៃសេវាធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួនសម្រាប់អតិថិជនរបស់យើង។”