About Us

Our Consulting For All Kind Of Finance Services.

ក្រុមហ៊ុនកម្ពុជារី ប៊្លូវេនឈ័រ ឯ.ក គឺជាក្រុមហ៊ុនចម្រុះរវាង

ក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជា “ខេមបូឌា រី” ដែលជាក្រុមហ៊ុនធានារ៉ាប់រងបន្តជាតិដែលមានចំណេះដឹង និងការយល់ដឹងល្អអំពីបរិបទ និងទម្រង់នៃហានិភ័យក្នុងតំបន់ ដែលអំណោយផលក្នុងការអភិវឌ្ឍន៍ និងផ្តល់សេវាធានារ៉ាប់រងបន្តយ៉ាងទូលំទូលាយ ដែលជាដំណោះស្រាយផ្ទេរហានិភ័យដែលគ្របដណ្តប់លើផលិតផលធានារ៉ាប់រងទាំងអស់ ទៅកាន់ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់​​​ក្នុងប្រទេសកម្ពុជា

និង

ក្រុមហ៊ុន BlueVenture Group Public Company Limited (BVG) ដែលជាក្រុមហ៊ុនឈានមុនគេក្នុងទីផ្សារការទាមទារសំណងយានយន្ដក្នុងប្រទេសថៃជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន BlueVenture TPA Company Limited (BVTPA) ដែលប្រតិបត្តិការ និងកាន់កាប់ចំណែកទីផ្សារធំបំផុតនៃអាជីវកម្ម ភាគីទីបីផ្ដល់នូវសេវាកម្មគ្រប់គ្រងសំណងធានារ៉ាប់រង (TPA)នៅក្នុងប្រទេសថៃដែលផ្តល់សេវាកម្មគ្រប់គ្រងសំណងសុខភាព និងគ្រោះថ្នាក់បុគ្គល ការគ្រប់គ្រងអត្ថប្រយោជន៍និយោជិតក្រោមកិច្ចសន្យាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងក្រុមហ៊ុនធានារ៉ាបរងទូទៅ និងស្ថាប័នស្វ័យធានារ៉ាប់រង។

  • ពិនិត្យ និង វាយតម្លៃលើសំណងធានារ៉ាប់រង

  • សេវាទូទាត់សំណងពីក្រុមហ៊ុនធានារ៉ាប់រង​ ទៅអ្នកត្រូវបានធានារ៉ាប់រង

  • សេវាទូទាត់សំណងពីក្រុមហ៊ុនធានារ៉ាប់រង​ ទៅកាន់មន្ទីរពេទ្យដៃគូ

  • គ្រប់គ្រងអត្ថប្រយោជន៏សុខភាពបុគ្គល និងហានិភ័យសម្រាប់ស្ថាប័នស្វ័យធានារ៉ាប់រង

  • គ្រប់គ្រងប្រពន្ធ័សេវាកម្មសុខភាព (TPA platform)

  • ការគ្រប់គ្រងបណ្តាញមន្ទីរពេទ្យដៃគូរ

ចក្ខុវិស័យ

ក្លាយជាដៃគូដ៏ល្អបំផុត និងក្រុមហ៊ុន TPA ឈានមុខគេ ដែលបានទទួលស្គាល់សម្រាប់ការដំណោះស្រាយ ផ្តោតលើអតិថិជន ភាពល្អឥតខ្ចោះនៃប្រតិបត្តិការ និងបច្ចេកវិទ្យាទំនើប។

បេសកកម្ម

  • ជំរុញភាពជោគជ័យរបស់អតិថិជនតាមរយៈភាពជាដៃគូ៖

    បង្កើតទំនាក់ទំនងរឹងមាំជាមួយអតិថិជនដើម្បីធានាបាននូវភាពជោគជ័យរបស់ពួកគេ ប្រើប្រាស់ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងការគាំទ្រដោយយកចិត្តទុកដាក់។
  • ផ្តល់ជូនភាពល្អឥតខ្ចោះ៖

    ផ្តល់នូវដំណោះស្រាយដ៏ល្អ និងផ្តោតលើអតិថិជនជាមួយនឹងប្រសិទ្ធភាពប្រតិបត្តិការ។
  • អានុភាពបច្ចេកវិទ្យា៖

    ប្រើប្រាស់បច្ចេកវិជ្ជាទំនើបដើម្បីបង្កើនការផ្តល់សេវា និងសម្រួលដំណើរការ។

ស្នូលតម្លៃ

01

ការឆ្នៃប្រឌិត
ចាប់យកភាពច្នៃប្រឌិត និងការដោះស្រាយបញ្ហាយ៉ាងសកម្ម ដើម្បីជំរុញការកែលម្អជាបន្ដបន្ទាប់ និងបន្ដនាំមុខនិន្នាការឧស្សាហកម្ម។

02

ការយកចិត្តទុកដាក់អតិថិជន
ផ្ដល់អាទិភាពដល់តម្រូវការ និងភាពជោគជ័របស់អតិថិជន បណ្ដុះទំនាក់ទំនងរឺងមាំតាមរយះដោះស្រាយបុគ្គល និងការជួយដោយយកចិត្តទុកដាក់។

03

ភាពល្អឥតខ្ចោះក្នុងការប្រតិបត្តិការ
ខិតខំដើម្បីឲ្យមានភាពល្អឥតខ្ចោះនៅក្នុងគ្រប់វិស័យនៃការប្រតិបត្តិការ រក្សាបាននូវស្តង់ដារខ្ពស់នៃប្រសិទ្ធភាព ការជឿជាក់ និងគុណភាព។

04

កិច្ចសហការ និងការកែលម្អ
ជំរុញវប្បធម៌នៃការងារជាក្រុម និងភាពជាដៃគូ ដោយការទទួលស្គាល់និងអនុម័តទស្សនៈចម្រុះ និងការស្តាប់មតិកែលម្អរបស់អតិថិជន និងបុគ្គលិកយ៉ាងសកម្ម ដើម្បីជំរុញការផ្លាស់ប្តូរ។