Are you need IT Support Engineer? Free Consultant

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ

  • By cbv admin
  • September 16, 2024
  • 53 Views

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ និងក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.ក (CRBV) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីផ្តល់សេវាថែទាំសុខភាព និងការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដល់អតិថិជនរបស់ខ្លួន។

CRBV គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនធានារ៉ាប់រងបន្តកម្ពុជារី (CamRe) និងក្រុមហ៊ុនប៊្លូវេនឈ័រ (BVG)។ វាបានផ្តល់សេវាកម្មគាំទ្រសម្រាប់ការគ្រប់គ្រងការទាមទារសំណងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួនសម្រាប់​ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនមិនមែនជាធានារ៉ាប់រង។ កិច្ចសហប្រតិបត្តិការនេះមានគោលបំណងបង្កើនលទ្ធភាពទទួលបានការថែទាំសុខភាពសម្រាប់អតិថិជនដែលគ្របដណ្តប់ដោយការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះបានប្រព្រឹត្តទៅនៅថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2024 ដោយមានអ្នកចូលរួមគួរឱ្យកត់សម្គាល់រួមមាន លោក Suthon Chutiniyomkarn​ ជានាយកប្រតិបត្តិក្រុមហ៊ុន CRBV និងសាស្រ្តាចារ្យ Attapoom Susupaus ជានាយកគ្រប់គ្រងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ។​

លោក Suthon Chutiniyomkarn បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនក្នុងការកែលម្អដំណើរការទាមទារសំណងសម្រាប់ការធានារ៉ាប់រងសុខភាព និងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងបង្កើនសុខុមាលភាពអតិថិជនតាមរយៈប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើប។ លោកបានកត់សម្គាល់ថា ភាពជាដៃគូជាមួយមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ មានគោលបំណងសម្រួលដំណើរការទាមទារសំណង កាត់បន្ថយបន្ទុកអ្នកជំងឺ និងអនុញ្ញាតឱ្យអ្នកជំងឺផ្តោតលើសុខភាពរបស់ពួកគេអោយកាន់តែច្រើន។

យោងតាមលោក Chutiniyomkarn បានពោលថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះគឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកការបង្កើតបទពិសោធន៍ដ៏ល្អ​ ដែលអ្នកជំងឺអាចទទួលបានការថែទាំភ្លាមៗដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុ ធានាបាននូវស្តង់ដារខ្ពស់នៃការថែទាំ និងងាយស្រួលក្នុងការទទួលបានសេវាមន្ទីរពេទ្យដោយមិនចាំបាច់បង់ប្រាក់ជាមុន ឬរង់ចាំយូរ។ ចំពោះ CRBV និងមន្ទីរពេទ្យរ៉ូយ៉ាល់ ភ្នំពេញបានប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជនរបស់ពួកគេ។

លោកសាស្រ្តាចារ្យ Chutiniyomkarn អគ្គនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានមានប្រសាសន៍ថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះតំណាងឱ្យការរីកចម្រើនដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ពួកគេក្នុងការផ្តល់ការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ដល់ប្រជាជនកម្ពុជា។ លោកបានបន្ថែមថា “យើងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត អាចឱ្យអតិថិជនផ្តោតលើសុខភាព និងសុខុមាលភាពរបស់ពួកគេដោយគ្មានភាពតានតឹងផ្នែកហិរញ្ញវត្ថុ”។

ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ អតិថិជនរបស់ក្រុមហ៊ុនកម្ពុជារីប៊្លូវេនឈ័រ ឯ.ក (CRBV)​ នឹងទទួលបានអត្ថប្រយោជន៍ពីការបញ្ចុះតម្លៃពិសេសលើសេវាវេជ្ជសាស្រ្ត ដែលធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាពប្រកបដោយគុណភាពផងដែរ។

IMG_3368